Recent Posts

អភិបាល ខណ្ឌ៧មករា និង នាយក រដ្ឋបាល បើករថយន្ដបុកខ្លោង ទ្វារសាលាក្រុង រងរបួសទាំង ពីរនាក់

ភ្នំពេញ ៖ អភិបាលខណ្ឌ៧មករា លោក លឹម សុភា និងនាយករដ្ឋបាល របស់ខ្លួនបាន បើករថយន្ដ លុច្សស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-6999 បុកខ្លោងទ្វារ សាលាក្រុង បណ្ដាលឱ្យរងរបួស ទាំងពីរនាក់ កាលពីព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥។

យោងតាមប្រភព ព័ត៌មានពីមន្ដ្រីសាលា រាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីចប់ កិច្ចប្រជុំមួយ លោកអភិបាលខណ្ឌ និងនាយក រដ្ឋបាលរបស់ខ្លួន បានបើករថយន្ដ ចេញមកវិញ ប៉ុន្ដែមិនដឹងជាមាន មូលហេតុអ្វី ស្រាប់តែជ្រុលចង្កូត ទៅបុកខ្លោងទ្វារថ្ម របស់សាលា រាជធានីភ្នំពេញ បណ្ដាលឱ្យរថយន្ដ ផ្នែកខាងមុខរងការ ខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយលោកអភិបាលខណ្ឌ រងរបួសស្រាល រីឯនាយក រដ្ឋបាលរបស់ខ្លួន រងរបួសបែកក្បាល ។
ក្រោយកើតហេតុ លោកនាយករដ្ឋបាល សាលាខណ្ឌ៧មករា បានទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ហើយបន្ទាប់មកយក រថយន្ដរបស់ខ្លួន ទៅធ្វើការជួសជុលតែម្ដង៕
 ប្រភព: Khmerload

អភិបាល ខណ្ឌ៧មករា និង នាយក រដ្ឋបាល បើករថយន្ដបុកខ្លោង ទ្វារសាលាក្រុង រងរបួសទាំង ពីរនាក់ អភិបាល ខណ្ឌ៧មករា និង នាយក រដ្ឋបាល បើករថយន្ដបុកខ្លោង ទ្វារសាលាក្រុង រងរបួសទាំង ពីរនាក់ Reviewed by Bookworm on 3:58 AM Rating: 5

Ads Inside Post

Powered by Blogger.