Recent Posts

ស្ត្រី​ទេសចរ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ដោយសារ​អង្គុយ​ក្រោម​ម្លប់​ដើមត្នោត​ស្ថិត​លើ​ឆ្នេរ​ខ្សាច់ “​ស្អុយឈ្មោះ​” ១​ក្នុងប្រទេស​ម៉ិចស៊ីកូ​

នេះ​គឺជា​ស្ថានការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​ស្ត្រី​ទេសចរ​សញ្ជាតិ​ម៉ិចស៊ីកូ​ដេក​ហាលថ្ងៃ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន ខណៈ​នាង​កំពុង​អង្គុយ​ក្រោម​ម្លប់​ដើមត្នោត​១ ដែល​ទុក​បម្រុង​សម្រាប់​ភ្ញៀវទេសចរ ស្ថិតនៅលើ​ឆ្នេរសមុទ្រ “​ស្អុយឈ្មោះ​” មួយ ក្នុងប្រទេស​របស់ខ្លួន ។


បើតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ស្ត្រី​ទេសចរ​ឈ្មោះ Laura Alicia Caldero អាយុ ២៦ ឆ្នាំ បាន​ទៅ​ដេក​ហាលថ្ងៃ​នៅលើ​ឆ្នេរសមុទ្រ​សាធារណៈ​មួយ នៃ​តំបន់​ទេសចរណ៍ Quintana Roo ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ម៉ិចស៊ីកូ​, ប៉ុន្តែ នាង​ពិតជា​ពុំបាន​ដឹងថា នាង​កំពុង​អង្គុយ​ក្រោម​ម្លប់​ដើមត្នោត “​ឯកជន​” ទេ ។​
​នាង​បន្ទាប់មក ត្រូវបាន​ចាប់​វ៉ៃខ្នោះ នៅពេល​នាង​បដិសេធ​មិន​បង់ប្រាក់​ផាកពិន័យ ។​
​យ៉ាងណាមិញ វីដេអូ​នៃ​ការចាប់ខ្លួន​របស់​នាង បាន​រីក​រាលដាល​យ៉ាង​រហ័ស​នៅលើ​បណ្តាញ និង​បង្ក​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​ជាច្រើន ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ក្លា​តែម្តង ចំពោះ​ទង្វើ​បែបនេះ ។​
​យោងតាម​មិត្ត​ភ័ក្តិ​ប្រុសៗ​របស់​នាង​, ពួក​ឆ្មាំសន្តិសុខ​បាន​ហាម​ពលរដ្ឋ​មិន​ឲ្យ​ទៅកាន់​ឆ្នេរ​ខ្សាច់ ដែល​ស្ថិតនៅ​តំបន់​ទេសចរណ៍ Quintana Roo នេះ​ទេ ។​
​មិត្ត​ភ័ក្តិ​ប្រុស​ម្នាក់​របស់​នាង​ឈ្មោះ Marc Paez Chacon អាយុ ២៧ ឆ្នាំ និយាយថា ក្រុម​របស់ខ្លួន​ពុំបាន​ទៅកាន់​ឆ្នេរ​ខ្សាច់​នោះទេ​, ប៉ុន្តែ បាន​កំពុង​អង្គុយលេង​ក្រោម​ម្លប់​ដើមត្នោត​ប៉ុណ្ណោះឯង ។​
​ទោះជា​យ៉ាងណា ពួក​ឆ្មាំសន្តិសុខ​រំពេច​មួយ​នោះ ក៏បាន​បង្ហាញខ្លួន​ចំពោះមុខ​ពួកគេ និង​ទាម​ទារលុយ​ពី​ពួកគេ សម្រាប់​ការប្រើប្រាស់​ដើមត្នោត ។ Chacon បន្តថា ដំបូង គឺ​ពួកគេ​គិត​ស្មានថា វា​ជា​រឿង​លេងសើច​, ប៉ុន្តែ នៅពេល​ពួកគេ​បដិសេធ​ពុំ​បង់លុយ ស្រាប់តែ​ប៉ូលីស​រករឿង​តែម្តង ។​
​ប៉ូលីស​បាន​និយាយថា បុរស​៣​នាក់​បាន​សម្រេចចិត្ត​បង់ប្រាក់​ផាកពិន័យ​ចំនួន​ប្រមាណ ១០៥ ដុល្លារ​, ប៉ុន្តែ នាង Caldero បាន​បដិសេធ​មិន​ព្រម​បង់លុយ​ឲ្យ​, ហេតុដូច្នេះ នាង​ក៏​ត្រូវបាន​ចាប់ខ្លួន​ទៅ ៕​
ប្រភព: KSN-News
ប្រភពដើម: Dailymail

ស្ត្រី​ទេសចរ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ដោយសារ​អង្គុយ​ក្រោម​ម្លប់​ដើមត្នោត​ស្ថិត​លើ​ឆ្នេរ​ខ្សាច់ “​ស្អុយឈ្មោះ​” ១​ក្នុងប្រទេស​ម៉ិចស៊ីកូ​ ស្ត្រី​ទេសចរ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ដោយសារ​អង្គុយ​ក្រោម​ម្លប់​ដើមត្នោត​ស្ថិត​លើ​ឆ្នេរ​ខ្សាច់ “​ស្អុយឈ្មោះ​” ១​ក្នុងប្រទេស​ម៉ិចស៊ីកូ​ Reviewed by Bookworm on 3:50 AM Rating: 5

Ads Inside Post

Powered by Blogger.