Recent Posts

ឪពុកម្តាយ​យំបោកខ្លួន បន្ទាប់ពី​ឃាត​កដៃ​ឆៅ ចូលទៅ​សម្លាប់កូនប្រុស ​ដល់​ក្នុងផ្ទះ

ខេត្ដ​រតនគិរី ៖ ក្មេង​ប្រុស​​ម្នាក់ ​​អា​យុ​​ទើប​តែ ១១​​ឆ្នាំ ពេល​​ស​ម្រាក​​ពី​​ការ​រៀន​សូត្រ បាន​​ទៅ​លេ​ង​​ឪ​ពុក​ម្ដាយ នៅ​​ស្រុក​កំ​ណើត ត្រូវ​បាន​​ឃាត​​ក​​​ស​ម្លាប់ ដោ​យ​យ​​ក​ក្រ​មា ចង​ដៃ​ជើង​​និង​​ក ភ្ជាប់​​ទៅ​នឹង​​ច​ម្រឹង​​បង្អួច និង​​មាន​​ស្កុ​ត​បិ​ទ​មាត់​ផ​ង​ដែរ នៅ​ក្នុង ​​ប​ន្ទប់​ដេក ត្រូវបាន​បងស្រី​បង្កើត ប្រទះឃើញ​កាលពី​ល្ងាច​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៥ ពេល​នាង​វិល​ត្រលប់ មកពី​ធ្វើការ​វិញ​។  
យ៉ាងណាក៏ដោយ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ឃាត​កម្មនេះ នៅ​ពុំទាន់​ដឹង​មូលហេតុ ច្បាស់​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច កំពុង​សាកសួរ​ព័ត៌មាន ពី​ក្រុមគ្រួសារ ក្មេងប្រុស​រងគ្រោះ  ដោយ​គ្រាន់តែ​សន្និដ្ឋានថា ឃាតក​អាចមាន​គ្នា លើសពី ២​នាក់​។ អ្នកភូមិ​បានលើកឡើង​ថា ករណីនេះ អាចជា​រឿង​គំនុំ​ក្នុង​គ្រួសារ ដោយ​ឃាតក យក​ក្មេងប្រុស​រងគ្រោះ សងសឹក​ជំនួស ព្រោះ​ជនរងគ្រោះ មិន​ដែលមាន​គំនុំ ជាមួយ​នរណា​ទេ ជាប់​មក​រៀន​នៅ​ភ្នំពេញ ប៉ុន្តែ​ការពិត​នឹងត្រូវ​បង្ហាញ ក្រោយពេល​សមត្ថកិច្ច បញ្ចប់​ការស៊ើបអង្កេត​។​
​ក្រុមគ្រួសារ​បានឱ្យដឹង​ថា ក្មេងប្រុស​រងគ្រោះ មានឈ្មោះ ខូវ ជាន់​គីម អាយុ ១១​ឆ្នាំ មាន​ទីលំនៅ ភូមិ​-​ឃុំ​-​ស្រុក​អូរ​ជុំ ខេត្ដ​រតនគិរី បច្ចុប្បន្ន​ស្នាក់នៅ ផ្ទះ​បងប្អូន ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សិក្សា រៀនសូត្រ ហើយ​ក្មេងប្រុស​រងគ្រោះ ទើបតែ​ទៅលេង​ផ្ទះ បាន ២-៣​ថ្ងៃ បន្ទាប់ពី​វ៉ា​កង​តូច​។ នៅ​មុនពេល​កើតហេតុ ម្ដាយ​ឪពុក​និង​បងស្រី បាននាំគ្នា​ចេញទៅ​ធ្វើការ ហើយ​ពេល ល្ងាច បងស្រី​ត្រលប់​មកពី ធ្វើការ​វិញ​មិនឃើញ​ជនរងគ្រោះ ក៏​រុញ​ទ្វារ​បន្ទប់ ស្រាប់តែ​ប្រទះឃើញ​ប្អូនប្រុស ស្លាប់​ទាំង​ចំណង​បាត់ទៅហើយ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច ឲ្យ​ចុះមក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​៕ ដោយ បាន​លុង​
ប្រភព: Watphnom-News
ឪពុកម្តាយ​យំបោកខ្លួន បន្ទាប់ពី​ឃាត​កដៃ​ឆៅ ចូលទៅ​សម្លាប់កូនប្រុស ​ដល់​ក្នុងផ្ទះ ឪពុកម្តាយ​យំបោកខ្លួន បន្ទាប់ពី​ឃាត​កដៃ​ឆៅ ចូលទៅ​សម្លាប់កូនប្រុស ​ដល់​ក្នុងផ្ទះ Reviewed by Bookworm on 4:04 AM Rating: 5

Ads Inside Post

Powered by Blogger.