Recent Posts

បុរសម្នាក់ ការងារតូចតាច ប្រាក់ខែតិច តែទឹកចិត្ត បរិច្ចាគឲ្យអ្នកក្រ មិនតូចឡើយ!

ចិន៖ បុរសជាសន្តិសុខ និងជាអតីតទាហានជើងចាស់ម្នាក់ មកពីទីក្រុង Weihai បានបរិច្ចាគប្រាក់ខែ រៀងរាល់ខែរបស់គាត់ ចំនួន ២៧៣ ដុល្លារអាមេរិក ក្នុងចំណោមប្រាក់ សរុបទាំងអស់ ៣៥២ដុល្លារអាមេរិក ទៅឲ្យសិស្សសាលា ចំនួន ១៧ នាក់ ដែលជាជនទីទាល់ក្រ នេះបើយោងតាមសារព័ត៌មានចិន បានចុះផ្សាយឲ្យដឹង។

លោក Ma Yong បានចំនាយលុយតែបន្តិចបន្តួច ទៅលើ អាហារ និងសំលៀកបំពាក់សំរាប់ខ្លួនឯង ដោយសារតែក្រុមហ៊ុន បានផ្តល់អាហារ និងឯកសណ្ឋានឲ្យរូបគាត់ដោយឥតគិតថ្លៃ។ លុយតិចតួច ដែលបានមកពី ប្រាក់ខែគឺគាត់ ចំណាយតែលើកិច្ចការ ចាំបាច់មួយចំនួន ដូចជា ថ្លៃធ្វើដំណើរ និងថ្លៃទូរស័ព្ទប៉ុណ្ណោះ។ ជាង១៩ ឆ្នាំមកនេះ លោក Ma បានបរិច្ចាគជាង ៧៥,៩២៨ ដុល្លារអាមេរិករួចមកហើយ ទៅឲ្យមនុស្សជាច្រើន ដែលត្រូវការជំនួយ។
ទោះជាយ៉ាងណាក៏ដោយ អំពើល្អរបស់គាត់ ក៏ប្រឈមមុខ ជាមួយបញ្ហាជាច្រើនផងដែរ។ សព្វថ្ងៃគាត់រស់នៅ ជាមួយឪពុកម្តាយ ដែលជាបុគ្គលិក អនាម័យ ហើយមានវ័យជាង ៧០ឆ្នាំទៅហើយ។ កាលពី ២ ទៅ ៣ ឆ្នាំមុន ម្តាយរបស់ លោក Ma បានប្រាប់គាត់ ឲ្យឈប់បរិច្ចាគលុយ ជួយអ្នកដទៃ ប៉ុន្តែគាត់នៅតែមិនព្រមស្តាប់។ “ខ្ញុំមិនចង់ឲ្យឪពុកម្តាយ លំបាកដោយសារខ្ញុំនោះទេ ខ្ញុំមិនអាចបញ្ឈប់ការ ជួយសិស្សក្រីក្របានឡើយ។ កាលពីនៅជាទាហាន ម្តាយរបស់ខ្ញុំបានដាច់ម្រាមដៃ ដោយសារម៉ាស៊ីន។ ពួកយើងកាលណោះមិនមានលុយ គ្រប់គ្រាន់ទៅពេទ្យនោះទេ។ មិត្តភក្តិទាហានរបស់ខ្ញុំបាននាំគ្នាស្ម័គ្រចិត្ត បរិច្ចាគប្រាក់ ដើម្បីជួយព្យាបាលគាត់” នេះជាសម្តី គាត់បានប្រាប់ដូច្នេះ។
ដោយសារតែ ទង្វើសប្បុរសធម៌ កាលនោះ ជាហេតុធ្វើឲ្យគាត់ ចង់ជួយជនណាម្នាក់ ដែលត្រូវការជំនួយ។ គួរបញ្ជាក់ថា ចាប់តាំងពីឈប់ធ្វើទាហានមក លោក Ma Yong បានផ្លាស់ប្តូរការងាររបស់គាត់ ជាញឹកញាប់ តែយ៉ាងណាមិញ មិនថាគាត់បានប្រាក់ខែប៉ុន្មាននោះទេ គឺគាត់តែងតែបរិច្ចាគប្រាក់ ឲ្យទៅកុមារ និងជនក្រីក្រជានិច្ច៕
ប្រភព: Khmerload



បុរសម្នាក់ ការងារតូចតាច ប្រាក់ខែតិច តែទឹកចិត្ត បរិច្ចាគឲ្យអ្នកក្រ មិនតូចឡើយ! បុរសម្នាក់ ការងារតូចតាច ប្រាក់ខែតិច តែទឹកចិត្ត បរិច្ចាគឲ្យអ្នកក្រ មិនតូចឡើយ! Reviewed by Bookworm on 12:33 PM Rating: 5

Ads Inside Post

Powered by Blogger.