Recent Posts

ចាប់ អ្នកបើករថយន្ដរបស់ ក្រុមហ៊ុនលីមហេងហ្វុង បញ្ជូនទៅតុលាការ ពាក់ព័ន្ធរឿង វាយនគរបាល ចរាចរណ៍

ព្រះសីហនុ ៖ អ្នកបើករថយន្ដកុងតឺន័រ របស់ក្រុមហ៊ុនលឹមហេងហ្វុង ដែលបានជេរ ប្រមាថកាតទាន និងចុះ ពីលើរថយន្ដទៅវាយ មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ ពេលកំពុង ឈរបញ្ជាចរាចរណ៍តាមដងផ្លូវនោះ ត្រូវ បាន ចាប់ខ្លួនហើយ កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ ក្រោយពីរត់គេចខ្លួន អស់រយៈពេល២ ថ្ងៃមកនេះ ។
ស្នងការរងនគរបាលនិងជាប្រធានការិ យាល័យកណ្ដាលសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាល ខេត្ដព្រះសីហនុ លោកអ៊ី សុខា  បានបញ្ជាក់ថា អ្នកបើករថយន្ដរូបនេះត្រូវ បានចាប់ខ្លួននិង បញ្ជូន ទៅកាន់សាលាដំបូង ខេត្ដព្រះសីហនុ ដើម្បីបន្ដការសាកសួរចាត់ វិធានការតាមផ្លូវច្បាប់ ។
ជុំវិញការបង្កអំពើហិង្សាទៅលើមន្ដ្រីនគរបាលចរាចរណ៍តូចតាច ដែលខំបញ្ជាចរាចរណ៍ តាមដងផ្លូវ សាធារណៈ ទាំងបែក ញើសជោគ នោះស្នងការនគរបាលខេត្ដព្រះសីហនុ ទើប ទទួលការតែងតាំង លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បាន បញ្ជាក់ថា លោកបានបញ្ជាឱ្យ ស្នងការរងទទួលផែន តាមចាប់ជន បង្កឱ្យ បានហើយបើចាប់មិនបានទេ ឈប់ធ្វើប៉ូលិស ទៅ ពីព្រោះធ្វើឱ្យមន្ដ្រី នគរបាលក្រោមឱវាទ បាក់ទឹកចិត្ដ នៅពេលមានរឿងអយុត្ដិធម៌ កើតឡើងមកលើខ្លួននោះ ។
សូមបញ្ជាក់ថា លោកវ៉ាយ លាភ ជាមន្ដ្រី នគរបាលចរាចរណ៍ម្នាក់ ពេលកំពុងសម្រួល ចរាចរណ៍ កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ ២០១៥ ស្ថិតនៅមុខស្ថានីយរថភ្លើង សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខណៈដែលរថយន្ដ កុងតឺន័រជាច្រើន គ្រឿង ចូលកំពង់ផែក្រុងព្រះ សីហនុនោះ ស្រាប់តែអ្នកបើករថយន្ដកុងតឺ ន័ររបស់ក្រុមហ៊ុនលឹមហេងហ្វុង ចុះពីលើ រថយន្ដជេរប្រមាថកាតទានយ៉ាងចាស់ដៃ រួចបានប្រើអំពើហិង្សាវាយទៅលើមន្ដ្រីនគរ បាលចរាចរណ៍រូបនេះ រងរបួសត្រង់ដៃនិង ខូចទូរស័ព្ទទៀតផង ។
ក្រោយពីបង្កហេតុ អ្នកបើករថយន្ដរូប នេះ បានរត់ឡើងទៅលើភ្នំពេញបាត់ស្រមោល រហូតត្រូវចាប់ខ្លួននៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥នេះតែម្ដង ។
យ៉ាងណាក៏ដោយមិនទាន់ដឹងថា តើជន នេះ ត្រូវតុលាការចោទប្រកាន់យ៉ាងដូចម្ដេច នោះឡើយ ៕                               ប្រភពពី: Camnews


ចាប់ អ្នកបើករថយន្ដរបស់ ក្រុមហ៊ុនលីមហេងហ្វុង បញ្ជូនទៅតុលាការ ពាក់ព័ន្ធរឿង វាយនគរបាល ចរាចរណ៍ ចាប់ អ្នកបើករថយន្ដរបស់ ក្រុមហ៊ុនលីមហេងហ្វុង បញ្ជូនទៅតុលាការ ពាក់ព័ន្ធរឿង វាយនគរបាល ចរាចរណ៍ Reviewed by Bookworm on 12:09 PM Rating: 5

Ads Inside Post

Powered by Blogger.