ការរួមភេទ នៅអំឡុងពេលមានផ្ទៃពោះ អាចប៉ះពាល់ដល់ទារកដែរឬទេ?
ការរួមភេទ នៅក្នុងអំឡុងពេលផ្ទៃពោះ មិនធ្វើឱ្យប៉ះពាល់ដល់ទារក នៅក្នុងផ្ទៃនោះទេ ប្រសិនបើស្វាមីនៅពីខាងលើនោះ ព្រោះថាទឹករំអិលនៅទ្វារមាស នៅអំឡុងពេលផ្ទៃពោះ បានប្រែជាខាប់ ដែលអាចជួយការពារការឆ្លងមេរោគបាន ហើយថង់ទឹកភ្លោះ និងភាពរឹងមាំនៃសាច់ដុំស្បូន ក៏បានជួយការពារទារកបានផងដែរ។ ទារកអាចមានការប៉ះពាល់បន្តិចបន្តួច បន្ទាប់ពីការឈានដល់ចំណុចកំពូល ដោយសារតែចង្វាក់បេះដូង លោតញាប់ជាងធម្មតា។
ប៉ុន្តែ មានករណីមួយចំនួន ដែលអ្នកមិនគួរធ្វើការរួមភេទ មានដូចជា ៖
• ការធ្លាក់ឈាម
• ការឈឺពោះ
• បែកទឹកភ្លោះ
• ធ្លាប់មានប្រវត្តិខ្សោយមាត់ស្បូន
• សុកពាំងមាត់ស្បូន ជាពិសេស ប្រសិនបើអ្នកធ្លាប់មានការធ្លាក់ឈាមមួយចំនួន។
អ្នកក៏ត្រូវចៀសវាងការរួមភេទ នៅក្នុងអំឡុងពេលមានផ្ទៃពោះដែរ ប្រសិនបើស្វាមីអ្នក មានជំងឺនៅប្រដាប់ភេទ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ ដល់ការអភិវឌ្ឍន៍របស់ទារក៕
ប្រភព: Health.com.kh
ប៉ុន្តែ មានករណីមួយចំនួន ដែលអ្នកមិនគួរធ្វើការរួមភេទ មានដូចជា ៖
• ការធ្លាក់ឈាម
• ការឈឺពោះ
• បែកទឹកភ្លោះ
• ធ្លាប់មានប្រវត្តិខ្សោយមាត់ស្បូន
• សុកពាំងមាត់ស្បូន ជាពិសេស ប្រសិនបើអ្នកធ្លាប់មានការធ្លាក់ឈាមមួយចំនួន។
អ្នកក៏ត្រូវចៀសវាងការរួមភេទ នៅក្នុងអំឡុងពេលមានផ្ទៃពោះដែរ ប្រសិនបើស្វាមីអ្នក មានជំងឺនៅប្រដាប់ភេទ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ ដល់ការអភិវឌ្ឍន៍របស់ទារក៕
ប្រភព: Health.com.kh
ការរួមភេទ នៅអំឡុងពេលមានផ្ទៃពោះ អាចប៉ះពាល់ដល់ទារកដែរឬទេ?
Reviewed by Bookworm
on
3:25 AM
Rating: