Recent Posts

អតិថិជន​ចោទ​ថា​ ស្រា​បៀរ​អង្គរ​មាន​ផលិត​នៅ​ស្រុក​យួន​ តែ​សរសេរ​អក្សរ​ថា​ផលិត​និង​ច្រក​កំប៉ុង​នៅ​ស្រុក​ខ្មែរ​

​ក្រុម​អតិថិជន​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ ខេ​ម​ប្រ៊ូ​វ​ (Cambrew​ Ltd.)​ ឬ​ហៅ​ថា​ ស្រា​បៀរ​អង្គរ​ បាន​នាំ​គ្នា​កត់សម្គាល់​ និង​ចោទប្រកាន់​ថា​ ស្រា​បៀរ​អង្គរ​មាន​ផលិត​នៅ​ប្រទេស​វៀតណាម​ ប៉ុន្តែ​នៅ​លើ​កំប៉ុង​ស្រា​បៀរ​នៅ​តែ​សរសេរ​អក្សរ​ខ្មែរ​បញ្ជាក់​ថា​ ផលិត​ និង​ច្រក​កំប៉ុង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ ខេ​ម​ប្រ៊ូ​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ កម្ពុជា​ ទៅ​វិញ​ ។




អតិថិជន​របស់​ស្រា​បៀរ​អង្គរ​ និង​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ បាន​ធ្វើការ​ចង្អុលបង្ហាញ​អំពី​រូបភាព​ខុស​គ្នា​នៃ​ការ​ផលិត​ និង​ច្រក​កំប៉ុង​ស្រា​បៀរ​អង្គរ​នៅ​ប្រទេស​កម្ពុជា​ពិតប្រាកដ​ និង​នៅ​ស្រុក​យួន​ថែម​ទៀត​ផង​ ។​
ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នៅ​កម្ពុជា​ បាន​ធ្វើ​សំណូមពរ​ឲ្យ​អ្នកគ្រប់គ្រង​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បំភ្លឺ​បញ្ជាក់​ក្នុង​ករណី​នេះ​ តើ​ពិត​ ឬ​មិន​ពិត​ ?​ ក្រុម​អ្នកលេង​ Facebook​ ថែម​ទាំង​បាន​បញ្ជាក់​ទៀត​ថា​ ប្រសិនបើជា​ការ​ពិត​ គឺ​ពួក​គេ​អតីត​ជា​អតិថិជន​ស្រា​បៀរ​អង្គរ​នឹង​លែង​ទទួលទាន​ស្រា​បៀរ​អង្គរ​នេះ​ហើយ​ ពីព្រោះ​ជា​ផលិតផល​ដែល​មានការ​ក្លែងបន្លំ​អតិថិជន​ ។​
​ទោះ​យ៉ាងណា​ក៏​ដោយ​ សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​អ្នកគ្រប់គ្រង​ក្រុមហ៊ុនស្រា​បៀរ​អង្គ​រលើ​ករណី​នេះ​នៅឡើយ​ គិត​ត្រឹម​ថ្ងៃ​អង្គារ​ ទី​០៧​ ខែមេសា​ ឆ្នាំ​២០១៥​នេះ​ ៕​
ប្រភព: ដើមត្នោត



អតិថិជន​ចោទ​ថា​ ស្រា​បៀរ​អង្គរ​មាន​ផលិត​នៅ​ស្រុក​យួន​ តែ​សរសេរ​អក្សរ​ថា​ផលិត​និង​ច្រក​កំប៉ុង​នៅ​ស្រុក​ខ្មែរ​ អតិថិជន​ចោទ​ថា​ ស្រា​បៀរ​អង្គរ​មាន​ផលិត​នៅ​ស្រុក​យួន​ តែ​សរសេរ​អក្សរ​ថា​ផលិត​និង​ច្រក​កំប៉ុង​នៅ​ស្រុក​ខ្មែរ​ Reviewed by Bookworm on 8:06 AM Rating: 5

Ads Inside Post

Powered by Blogger.