Recent Posts

រថយន្តក្រុង​ក្រុមហ៊ុន​វីរ​ប៊ុន​ផាំ បើក​ជែង​មិន​ប្រយ័ត្ន ជ្រុល​បុក​រ៉ឺម៉ក​ម៉ូតូ​

​ខេត្តកំពង់ចាម ៖ បុរស​ចំណាស់​ម្នាក់​បាន​រងរបួស​ធ្ងន់ គ្រា​កំពុង​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក់ ហើយក៏​ត្រូវ រថយន្តក្រុង​១​គ្រឿង​របស់​ក្រុមហ៊ុន​វីរ​ប៊ុន​ផាំ បើក​ជែង​រថយន្ត​១​គ្រឿង​ទៀត មក​គៀរ​ឲ្យ​ដួល ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៥ នេះ នៅ​ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​ភ្នំ​ដិ​ល ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ។​
​លោក សុខ សូល អធិការរង​នគរបាល​ស្រុក​បាធាយ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្តក្រុង​ខាងលើ​ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ 3C-3901 បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ខាងលើ ទិសដៅ​ពី​លិចទៅ​កើត ខណៈ​ដល់​ចំណុចកើតហេតុ ក៏បាន​បើក​ជែង​រថយន្ត​១​គ្រឿង​ទៀត​ដោយ​ខ្វះ​ការ​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​គៀរ​រ៉ឺម៉ក​ម៉ូតូ​១​គ្រឿង ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើក​ដោយ​ជនរងគ្រោះ ឈ្មោះ ម៉េង ងួន អាយុ​៦២​ឆ្នាំ ក្នុងទិសដៅ​ច្រាស់​គ្នា បណ្តាល​ឲ្យ​ដួល រងរបួស​ធ្ងន់។​ ​ក្រោយមក​បង្ក​ភា្ល​មៗ​តៃកុង​រថយន្ត​បាន​ចុះ​គេចខ្លួនបាត់ ដោយ​ទុក​អ្នកដំណើរ​ចោល​លើ​រថយន្ត​ឲ្យ​ចាំ​សាង​រថយន្ត​ផ្សេង​១​គ្រឿង​ទៀត។​ ​ក្រោយ​កើតហេតុ ជនរងគ្រោះ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត និង​រ៉ឺម៉ក​ម៉ូតូ ត្រូវបាន​យកទៅ​រក្សាទុក​ដើម្បី​រងចាំ​ដោះស្រាយ​នាពេល​ក្រោយ៕
ប្រភព: ANN


រថយន្តក្រុង​ក្រុមហ៊ុន​វីរ​ប៊ុន​ផាំ បើក​ជែង​មិន​ប្រយ័ត្ន ជ្រុល​បុក​រ៉ឺម៉ក​ម៉ូតូ​ រថយន្តក្រុង​ក្រុមហ៊ុន​វីរ​ប៊ុន​ផាំ បើក​ជែង​មិន​ប្រយ័ត្ន ជ្រុល​បុក​រ៉ឺម៉ក​ម៉ូតូ​ Reviewed by Bookworm on 2:31 AM Rating: 5

Ads Inside Post

Powered by Blogger.